កម្មវិធីៈ គ្រូពេទ្យក្នុងផ្ទះខ្ញុំ
ផ្សាយផ្ទាល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០
ប្រធានបទៈ ជម្ងឺរលាកបំពង់ករ
ពិធីការនីៈ កញ្ញា បុប្ផា
ពិធីករៈ លោក ចាន់ថា
ភ្ញៀវកិតិ្ដយសៈ លោកគ្រូ ញាន ថុនសុវណ្ណ

ជំងឺរលាកបំពង់កក៏អាចបណ្តាលមកពីបាក់តេរីផងដែរ បើទោះបីភាគច្រើនវាត្រូវបានបង្ករោគដោយវីរុស ដែលជាហេតុអ្នកត្រូវធ្វើការតាមដាននិងយកចិត្តទុកដាក់ទៅលើរោគសញ្ញាមួយចំនួន។

អ្វីគួរដឹង?
ចំពោះមនុស្សពេញវ័យ រោគសញ្ញាឈឺបំពង់កតែងបណ្តាលមកពីការបង្ករោគដោយសារវីរុសអាចស្តែងចេញមានសភាពសាមញ្ញ ដោយមិនធ្វើឲ្យមានរោគសញ្ញាគ្រុនក្តៅខ្លាំង មិនឈឺចាប់ខ្លាំង និងគ្មានការក្អួតចង្អោរ តែភាគច្រើនវាកើតឡើងបន្ទាប់ពីជំងឺផ្តាសាយធំ រួមផ្សំទៅដោយការឡើងពណ៌ក្រហមព្រឿងៗនៅនឹងភ្នែក រោគសញ្ញាក្អក និងសំឡេងស្អកជាដើម ដែលនេះបានមកពីការរលាកផ្លូវដង្ហើមខាងលើ។

Social Media Share