វិធី ៤56346 យ៉ាង​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ស្វែងរក​ទេពកោសល្យ​ពិត​ប្រាកដ​របស់អ្នក

kkasd; as;dfk as

មនុស្ស​ភាគ​ច្រើន​រក​មិនឃើញទេពកោសល្យ និង ភាពខ្លាំងពីធម្មជាតិរបស់ខ្លួន ព្រោះថាអ្នក​ទាំងនោះ​​មិន​ជឿ​ថា​ខ្លួន​​មាន ឬ ក៏ដោយ​សារ​មានអ្នក​មើលស្រាលសារៈសំខាន់របស់វា ។ ការ​សន្មតជា​ទូទៅ​នៅ​ក្នុងសង្គម​នា​ពេលបច្ចុប្បន្ន​នេះ​គឺ​ថា​គន្លឹះ ដើម្បី​ទទួល​បាន​ជោគជ័យ​គឺការជួសជុលភាពទន់ខ្សោយរបស់អ្នក។

ការស្វែងយល់ពីទេពកោសល្យ និង ភាពខ្លាំង របស់​អ្នក​មានន័យ​ថា​អ្នកកាន់តែ​ស្គាល់​ពី​ខ្លួនឯង​ពិតប្រាកដ និង ប្រើប្រាស់វាឲ្យបានពេញលេញ។ Markus Buckingham ជា អ្នកនិពន្ធ និងជំនាញ​ចិត្តសាស្រ្ត​សញ្ជាតិអង់គ្លេស បាននិយាយថា “ចំណុចដែលធ្វើឲ្យមនុស្សម្នាក់ៗមានការរីកចម្រើន គឺស្ថិតនៅលើភាពខ្លាំងបំផុតរបស់ពួកគេ។ ដូច្នេះចូរស្វែងរក ទេពកោសល្យទាំងនេះរបស់ អ្នក និង ប្រើ​វា​ជាទុន”។

ប៉ុន្តែអ្វីជាទេពកោសល្យ?

ទេពកោសល្យគឺជា លក្ខណៈ ឬ ភាពខ្លាំង ដែលអ្នកមានពីធម្មជាតិ។ វាជាលំនាំដែលអ្នក ធ្វើ គិត ឬ មានអារម្មណ៍ ចេញមកពីធម្មជាតិក្នុងខ្លួនរបស់អ្នក។ ទេពកោសល្យ ជា​អ្វី​ដែលធ្វើឱ្យអ្នក​ខុស​ប្លែក​ពី​អ្នកដទៃ ព្រោះវាជាបុគ្គលិកលក្ខណៈពិសេសតែមួយគត់របស់អ្នក។ មនុស្សផ្សេងគ្នា មាន​ទេពកោសល្យ​ខុសគ្នា ហើយ ទេពកោសល្យមិនមែនជាអ្វីដែលងាយបណ្តុះនៅសាលាទេ។

អ្នកចិត្តសាស្រ្តនិយាយថា ៩០% នៃអ្វីដែលអ្នកគិតជារៀងរាល់ថ្ងៃធ្វើឡើងដដែលៗ មានន័យថា អ្វីដែលអ្នកគិតនៅថ្ងៃនេះ ភាគច្រើន អ្នកធ្លាប់បានគិតវាពីម្សិលរួចស្រេច ហើយ ៩០% នៃ​អ្វី​ដែល​អ្នកគិត​ពីម្សិល អ្នកបានគិតវារួចហើយ ពីម្សិលម្ង៉ៃ។ មិនត្រឹមតែការគិតទេ សូម្បី ឥរិយាបថ និង អារម្មណ៍​របស់អ្នកគឺជាលំនាំដដែលៗ។ ដើម្បី​កំណត់​គោលដៅ​ជោគជ័យ អ្នកគួររកឲ្យឃើញ បុគ្គលិក​លក្ខណៈពិសេសរបស់អ្នក។ ខាងក្រោមនេះ គឺជាវិធីសាស្រ្ត៤យ៉ាង ដែល​បានណែនាំ​ដោយវេបសាយ Addicted2Success របស់អូស្រ្តាលី អាច​ជួយអ្នក​ឲ្យរកឃើញ​ទេពកោសល្យ​ពីកំណើតរបស់ខ្លួន៖

១ រកឲ្យឃើញនូវអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកខ្លាំង

តាមដានថាពីរថ្ងៃបន្ទាប់ អ្នកនឹងធ្វើអ្វី។ តើអ្នកកំពុងធ្វើអ្វី អារម្មណ៍យ៉ាងម៉េច ឬ អ្នក​កំពុង​គិត​អ្វី​រាល់ថ្ងៃ? សរសេរគ្រប់យ៉ាង អ្វីដែលជំរុញអ្នក អាចជាការជួបជុំគ្នា និង ការរាំជាមួយមិត្តភក្តិ ឬ សកម្មភាពផ្លូវចិត្តដូចជាការស្វែងរកដំណោះស្រាយចំពោះបញ្ហាលំបាក។

បន្ទាប់មកនៅពេលដែលអ្នកស្វែងរកឃើញសកម្មភាពពីរបី ដែលអ្នកធ្វើដដែលៗ ដោយពេញចិត្ត ចូលទៅឲ្យជ្រៅបន្តិចទៀតហើយមើលថាតើផ្នែកណាមួយនៃសកម្មភាពពិសេសនោះធ្វើឱ្យអ្នកមាន​អារម្មណ៍ល្អ។

ឧទាហរណ៍ អ្នកនិយាយថា អ្នកចូលចិត្តស្វែងរកអ្វីដែលថ្មី និង ចែករំលែកនូវអ្វីដែលអ្នករកឃើញ។ ការលើកឡើងនេះមិនទាន់ច្បាស់លាស់ទេ ព្រោះវាទូលាយពេក។ អាចថា អ្នក​មិន​ចូលចិត្តស្វែង​យល់​គ្រប់រឿងទេ ប៉ុន្តែបើគេឲ្យអ្នកធ្វើកិច្ចការទាក់ទងនឹងការថតរូប ឬ ផលិតវីដេអូ អ្នក​អាច​នឹង​ចំណាយ​ពេល​រាប់ម៉ោង​ផ្ចិតផ្ចង់ធ្វើវាដោយគ្មានការនឿយហត់។

តែបើអ្នកត្រូវអង្គុយមួយកន្លែងសរសេររបាយការណ៍ អ្នកមានអារម្មណ៍ថាដ៏គួរឲ្យធុញ និង ឈឺក្បាល ឬ ម្យ៉ាងទៀត បើគេឲ្យអ្នកត្រូវប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ អ្នក​សុំ​ត្រឹម​ឈរ​និយាយ​ជាមួយ​មនុស្សម្នាក់ពីរក្បែរខ្លួន ដែលមានតួនាទី និង ឋានៈប្រហាក់ប្រហែលគ្នា ជាជាង​ទៅ​ដើរស្គាល់​គេឯងទូទៅ។ ផ្ទុយមកវិញ បើគេឲ្យអ្នកចែករំលែកចំណេះដឹង​ជាមួយមនុស្ស២នាក់តទល់​ទាក់ទង​នឹងការផលិតរូប ឬ វីដេអូ អ្នករីករាយនឹងនិយាយបានច្រើនម៉ោង។ ទាំងនេះគឺជាភាពខុសប្លែកគ្នា ដែលអ្នកចាំបាច់ត្រូវតែដឹង ដើម្បីប្រើប្រាស់ទេពកោសល្យរបស់អ្នក ឱ្យបានច្រើនបំផុត។

២ ប្រមើលមើលថាអ្នកចូលចិត្តចាយលុយលើអ្វី

តម្លៃស្នូលរបស់អ្នកត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងអ្វីដែលអ្នកចំណាយប្រាក់ និងពេលវេលារបស់អ្នក។ ចូរកត់សម្គាល់ថាអ្នកចូលចិត្តចាយលុយលើអ្វី នោះអ្នកអាច​នឹង​មើល​កាន់តែច្បាស់​អំពីខ្លួនឯង។

ឧទាហរណ៍ អ្នកចូលចិត្តចាយលុយទិញកាមេរ៉ាថ្មី ទូរស័ព្ទដៃថតរូបច្បាស់ ឬបង់លុយរៀនវគ្គខ្លីពីបច្ចេកទេសថតវីដេអូកម្រិតអាជីព។ ទាំងនេះបង្ហាញថា អ្នកចង់អភិវឌ្ឍខ្លួនទៅជាអ្នកផលិតរូបភាពអាជីព។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្តចាយលុយប៉ាវមិត្តិភក្តិ ឬ បង្កើតកម្មវិធីឲ្យមានការជួបជុំ។

៣ សួរអ្នកដទៃ

ស្វែងយល់ថាអ្នកដទៃ តែងឲ្យតម្លៃ និង សរសើរថាអ្នកពូកែខាងអ្វីជាងគេ ឬ បុគ្គលិកលក្ខណៈ​ណាខ្លះ ដែលអ្នកគិតថាអ្នកលេចធ្លោ។ នេះមិនត្រឹមតែជួយឲ្យអ្នកមាន ភាពទុកចិត្តលើខ្លួនឯងប៉ុណ្ណោះ​ទេ តែវាក៏បង្ហាញផងដែរនូវអ្វីដែលអ្នកគួរបោះបង់ចោល ដើម្បីអភិវឌ្ឍខ្លួន។

បញ្ហាត្រង់ថា​ នៅពេលដែលទេពកោសល្យ និងភាពខ្លាំង ដែល​ជាលក្ខណៈពិសេស​នៅក្នុងខ្លួន​មនុស្ស​ម្នាក់ៗ វាធ្វើឲ្យមនុស្សស៊ាំនឹងវា ហើយយល់ថា នោះគឺជា លក្ខណៈធម្មតា ដោយស្ទើរ​តែ​មិនបានប្រើវា ព្រោះគេភ្លេចថាខ្លួនគេមានគុណសម្បត្តិពិសេសដោយឡែក ដែល​គ្មាន​អ្នក​ណា​មាន​ដូច។

៤ ការធ្វើតេស្ត

មធ្យោបាយដ៏ល្អមួយទៀតដើម្បីរកឲ្យឃើញនូវទេពកោសល្យរបស់អ្នក គឺ​ការធ្វើតេស្ត​សាកល្បង​តាមលក្ខណៈវិទ្យាសាស្រ្ត ឈ្មោះថា Clifton StrengthFinder (https://www.gallupstrengthscenter.com/home/en-us/cliftonstrengths-themes-domains) ដែល​កំណត់​ពីគំរូលេចធ្លោ​ទាំង៥​របស់អ្នក។ វានឹងពន្យល់លម្អិតពីប្រភេទទេពកោសល្យរបស់អ្នក និងសកម្មភាព​ត្រូវធ្វើដើម្បី​ប្រើប្រាស់ទេពកោសល្យ ដែលអ្នកមានប្រកបដោយប្រសិទ្ធិភាព។ ទោះជាយ៉ាងណា ការ​ធ្វើតេស្ត​សាកល្បង​ដើម្បីស្វែងរកទេពកោសល្យពីធម្មជាតិរបស់អ្នកតែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បី​អភិវឌ្ឍ​ខ្លួន ប្រសិនបើអ្នកមិនធ្វើសកម្មភាពអ្វីសោះ៕