នាងខ្ញុំឈ្មោះ សុខុម ជាស្ត្រីមេម៉ាយ មានកូន៣នាក់។ ស្ថានភាពគ្រួសាររបស់ខ្ញុំពីមុនល្អប្រសើរណាស់ តែដោយសារ ភាពអត្មានិយម និងការមើលងាយ បាននាំអោយគ្រួសាររបស់ខ្ញុំមានចម្រូងចម្រាសផ្លូវចិត្ត ហើយបណ្តាលឲ្យខ្ញុំសម្រេចចិត្តខុសចង់សម្លាប់ខ្លូន។ ខ្ញុំសូមទោសព្រះជាម្ចាស់ដែលខ្ញុំចង់ធ្វើបែបនោះ។ ខ្ញុំជាគ្រិស្តបរិស័ទតែមិនសូវរឹងមាំទេខាងឯសេចក្តីជំនឿ នៅពេលដែលការប្រមាថពីកូន និងកូនប្រសាររបស់ខ្ញុំមកកាន់រូបខ្ញុំផ្ទាល់ នាងខ្ញុំពិតជាឈឺចាប់ណាស់ ដោយមិនអាចតតាំងបាន និងឃើញខ្លួនឯងជាស្ត្រីដែលមិនបានការគ្មានប្រាក់ចំនូលគ្របគ្រាន់ ជួយពួកគេ។ ខ្ញុំបានតែសម្រក់ទឹកភ្នែក និងអន់ចិត្តប៉ុណ្ណោះ។ ខ្ញុំមានអារម្មថាព្រះហាក់ដូចជាឆ្ងាយពីខ្ញុំណាស់។ កូន២នាក់បានលើកទឹកចិត្តខ្ញុំជាច្រើនតែគ្មានប្រយោជន៍ឡើយសម្រាប់ខ្ញុំ។ មានអារម្មមួយបានប្រាប់ខ្ញុំថា “ សូមចាកចេញពីពិភពលោកនេះទៅ ” ខ្ញុំក៏យល់ស្រប ហើយរកកន្លែងដែលកំបាំងភ្នែកកូនដើម្បីលេបថ្នាំសម្លាប់ខ្លួន។ ខ្ញុំបានទាញវិទ្យុគ្រួសារបើកដូចរាល់ដងក្នុងកម្មវិធីព្យាបាលដួងចិត្ត ហើយតម្លើងសម្លេងឮៗ រួចទាញថ្នាំមកលេប។ ខ្ញុគិតថារាត្រីនោះជារាត្រីចុងក្រោយរបស់ខ្ញុំ តែព្រះបានបើកសម្តែងតាមរយៈកម្មវិធីព្យាបាលដួងចិត្ត ដោយមានអ្នកដែលបាក់ទឹកចិត្តដូចខ្ញុំ ហើយទទួលបានការលើទឹកចិត្តជាច្រើនពីពិធីករ និងលោកគ្រូផងដែរ។ ខ្ញុំស្រក់ទឹកភ្នែកហើយអធិស្ឋាន ព្រះបានកម្សាន្តចិត្តខ្ញុំ និងអោយខ្ញុំចេះតស៊ូក្នុងជិវិត និងស្រឡាញ់ជីវិតដែលព្រះបង្កើត។ ខ្ញុំបានលាដៃហើយទម្លាក់ថ្នាំចោល លត់ជង្គង់សុំទោសព្រះអង្គ។ ខ្ញុំសូមអរគុណដល់វិទ្យុគ្រួសារជាអ្នកប្រឹក្សាដែលមកពីព្រះ បានស្តារជិវិតខ្ញុំឡើងវិញ និងផ្លាស់ប្រែគំនិតជាថ្មី ។ខ្ញុំនឹងឈរមាំហើយស្តាប់ព្រះបន្ទូលជានិច្ច។ ប្រិយមិត្តជាទីស្រឡាញ់ សូមស្តាប់វិទ្យុគ្រួសារ អ្នកនឹងមានអំណរ និងក្តីសុខសាន្តក្នុងដួងចិត្ត ដោយមានព្រះបន្ទូលជាគោល។ សូមអត់ទោសទូលបង្គំ។ សូមព្រះប្រទានពរ!


