ខ្ញុំបាទឈ្មោះទុយ ឈួត មានសមាជិកគ្រួសារចំនួន៤នាក់ រស់នៅភូមិស្លាបលែង ឃុំស្វាយរំពារ ស្រុកបសែត ខេត្តកំពង់ស្ពឺ។ បងប្អូនអើយ ខ្ញុំជាមនុស្សដែលបាក់ទឹកចិត្ត អស់សង្ឃឹម ក្នុងជីវិត។ មានពេលខ្លះខ្ញុំធុញនឹងជីវិតបែបនេះណាស់។​ អរគុណព្រះយេស៊ូគ្រិស្ត ដែលតែងតែនៅក្បែខ្ញុំជានិច្ចទោះបីខ្ញុំបដិសេធទ្រង់យ៉ាងណាក៏ដោយ។ ជំងឺប្រចាំកាយ និងជំងឺផ្លូវចិត្ត ជាបន្ទុកដ៏ធំមួយដែលខ្ញុំត្រូវឆ្លងកាត់។ ភរិយា និងកូនស្រីរបស់ខ្ញុំបានផ្សាយដំណឹងល្អអោយខ្ញុំដើរតាមព្រះគ្រិស្ត តែខ្ញុំបានបដិសេធ និងស្តីបន្ទោសពួកគេខ្លាំងៗ។ តែកូនស្រីរបស់ខ្ញុំនូវតែបន្តប្រាប់ខ្ញុំពីព្រះគ្រិស្ត ហើយនាងបានអោយខ្ញុំស្តាប់ព្រះបន្ទូល និងកម្មវិធីលើកទឹកចិត្តជាច្រើនពីវិទ្យុគ្រួសារ។ ខ្ញុំមិនចង់ស្តាប់ទេពីព្រោះមានព្រះនាមព្រះយេស៊ូវ។ តែព្រះជាម្ចាស់បានអោយខ្ញុំឮទីបន្ទាល់ក្នុងវិទ្យុ និងមនុស្សចាស់ជាច្រើននាក់បានរស់ក្នុងក្តីអំណរ និងសុខសាន្តក្នុងចិត្ត នៅពេលដែលពួកគាត់ស្គាល់ព្រះជាម្ចាស់ ព្រះយេស៊ូគ្រិស្ត។ ខ្ញុំសញ្ជឹងគិតរាល់ថ្ងៃ ហើយចាប់ផ្តើមបើកចិត្តចង់ស្តាប់ព្រះបន្ទូលព្រះ។ ព្រះបានឲ្យក្តីសង្ឃឹម និងភាពកក់ក្តៅក្នុងជីវិតរបស់ដែលពិបាកនឹងបរិយាយ ហើយខ្ញុំដឹងថា ព្រះយេស៊ូពិតជាស្រឡាញ់ខ្ញុំប្រាកដមែន។ ខ្ញុំមានចិត្តអត់ធ្មត់ ចេះយល់ចិត្តគ្រួសារ និងចេះអរគុណភរិយា និងកូនស្រីសម្រាប់ការបម្រើមកខ្ញុំមិនរអ៊ូរទាំ។ អរគុណព្រះអង្គ ខ្ញុំបានសម្រេចចិត្តដើរតាមព្រះយេស៊ូ ហើយថ្វាយខ្លួនទៅកាន់ទ្រង់ តាមរយៈវិទ្យុគ្រួសារ និងកូនស្រីរបស់ខ្ញុំ។ អរគុណវិទ្យុគ្រួសារដែលនៅក្បែរខ្ញុំជានិច្ច។ អរគុណក្រុមការងារដែលបានអធិស្ឋានសម្រាប់រូបខ្ញុំ។ សូមព្រះប្រទានពរ អ្នកដែលមិនទាន់ជឿបើកចិត្តទទួលព្រះយេស៊ូដូចរូបខ្ញុំ។