កម្មវិធី៖ សុវត្ថិភាពកូនយើង
ប្រធានបទ៖ អភិវឌ្ឍន៍សមត្ថភាពការគិតរបស់កុមារ
វាគ្មិន៖ លោក អ៊ុន សំណាង

តើការលូតលាស់ និងអភិវឌ្ឍរបស់កុមារមានន័យដូចម្តេច?
ការលូតលាស់៖ សំដៅលើការធំធាត់ផ្នែករាងកាយ
អភិវឌ្ឍ៖សំដៅលើការអភិវឌ្ឍសតិបញ្ញាស្មារតី ចរិតលក្ខណៈ ការគិត និងអារម្មណ៍។
បើឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំយល់ដឹងពីការលូតលាស់ និងអភិវឌ្ឍរបស់កុមារ ព្រមទាំងផ្តល់ឱកាសដល់កូនបានបំពេញនូវតម្រូវការមូលដ្ឋាន ដោយមានការគាំទ្រ និងលើកទឹកចិត្តកុមារពួកគេនឹងមានការលូតលាស់ និងអភិវឌ្ឍលឿនព្រមទាំងទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ផ្ទុយទៅវិញ បើឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំមិនបានយល់ដឹង និងយកចិត្តទុកដាក់ក្នុងការជួយគាំទ្រ លើកទឹកចិត្តកុមារ ទាំងការផ្តល់ចំណីអាហារ ស្តាប់ យល់ចិត្ត និងផ្តល់ឱកាសដល់កុមារនោះទេ ពួកគេនឹងមានការលូតលាស់ និងអភិវឌ្ឍយឺត ប្រឈមជំងឺផ្សេងៗ ខ្សោយសតិបញ្ញា ឬពិការភាព

Social Media Share