Testimony from listener at Takeo province (Prey Khchay village, Rovieng commune, Samrong district)
Listener Say; 1. នាងខ្ញុំឈ្មោះ ចាន់ បូ រស់នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ខ្ញុំបានស្គាល់វិទ្យុគ្រួសារតាមម្តាយរបស់ខ្ញុំ ស្តាប់មុនដំបូងណារ៉ាតាឆយ តាំងពីខ្ញុំនៅកុមារមកម្លេះ ។ ខ្ញុំស្រឡាញ់វិទ្យុគ្រួសារដោយសារតែក្រុមគ្រួសាររបស់ខ្ញុំបានផ្លាស់ប្រែក៏ដោយសារវិទ្យុគ្រួសារនេះដែរ។ពីមុន ឪពុករបស់ខ្ញុំមិនជឿព្រះទេគាត់មិនសូវយកចិត្តទុកដាក់ការអនាម័យខ្លួនបា្រណ តែក្រោយពីម្តាយរបស់ខ្ញុំបើកកម្មវិធី គ្រូពេទ្យផ្ទះខ្ញុំមកគាត់ស្តាប់ហើយបានធ្វើតាម ហើយគួបផ្សំអំពីដំណឹងល្អរបស់អ្នកផ្សេង បងប្អូន ម្តាយខ្ញុំ គាត់បានជឿព្រះ ហើយក្លាយជាអ្នកសកម្មការបម្រើព្រះ ។ ពេលយប់ម្តាយរបស់ខ្ញុំតែតែស្តាប់ស្រ្តីក្នុងក្តីសង្បឹម និងរាត្រីរសាយ គាត់តេចូល ខ្ញុំបានស្តាប់តាមគាត់មក គឺរាត្រីរសាយ តាំងពីអ្នកគ្រូ គឹម សាន និងអ្នកគ្រូ ចិន្តា បានប្រឹក្សាយោបល់។ខ្ញុំ ស្រឡាញ់វិទ្យុគ្រួសារណាស់ ហើយគ្រួសាររបស់ខ្ញុំមិនដែលភ្លេចទេ ។ ជាការផ្តល់កម្លាំងចិត្តខ្លាំងណាស់ ។ខ្ញុំបានស្តាប់រាត្រីរសាយបានបង្ហាត់ខ្ញុំអោយមានការបង្រៀនកូន ស្រឡាញ់កូន ប្តី និងការបម្រើព្រះ ។ សូមព្រះជាម្ចាស់បានប្រទានពរអោយវិទ្យុគ្រួសារបានរីកចម្រើនថែមទៀត ។